គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

លោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែប្រព្រឹត្តអំពើពុករលួយ មិនគូរអង្គភាពប្រឆាំងអំពេីពុករលួយមេីលរំលង

 


ប្រភពស្និទ្ធនឹងលោក ភួង ណារិន្ទ បានឲ្យដឹងថា លោក ភួង ណារិន្ទ មិនញញើតក្នុងការប្រើតួនាទី និងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំ នៅក្នុងស្នងការនគរបាលខេត្តស្វាយរៀង។



អំពើពុករលួយរបស់លោក ភួង ណារិន្ទ អាចប្រព្រឹត្តទៅដោយរលូនរយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺមានកិច្ចសហការស៊ីសង្វាក់គ្នា ពីសំណាក់ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់បុសមន ផងដែរ។



ហេតុនេះហើយទើបបច្ចុប្បន្នឈ្មួញទាំងតូចទាំងធំ និងក្រុមអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុក តាមច្រកបុសមន ហើយលោក
ភួង ណារិន្ទ និងប្រធានគយរួមដៃគ្នាប្រមូលលុយស្រេចតែអំពើចិត្ត។



ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនតំបន់បុសមន ស្រុករំដួល ខេត្តស្វាយរៀង
បានឲ្យដឹងថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចនៅច្រកបុសមន បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនកាន់តែច្រើនឡើងៗ។



តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ពីស្រុកយួនយ៉ាងគំហុកគឺ លោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់បុសមន ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។




ដូច្នេះឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ពេជ្រ វិរះ ស្នងការនគរបាលខេត្តស្វាយរៀង ព្រមទាំង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹងបើទោះបីទង្វើមិនប្រក្រតីរបស់លោក ភួង ណារិន្ទ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។




ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកបុសមន បានឲ្យដឹងថា អាជីវកម្មរបស់ពួកគេនៅសល់កម្រៃតិចតួចប៉ុណ្ណោះ ព្រោះអីសមត្ថកិច្ចជាច្រើនស្ថាប័ននៅច្រកព្រំដែន និងសមត្ថកិច្ចនៅតាមផ្លូវគាបយកលុយច្រើនពេក។





ក្រុមឈ្មួញ និងអាជីវករបានឲ្យដឹងទៀតថា រាល់ការបង់លុយរបស់ពួកគាត់មិនទទួលបានបង្កាន់ដៃបង់ប្រាក់ ឬវិក្កយប័ត្រត្រឹមត្រូវឡើយ ហើយគ្មាននរណាអាចរំលងលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់បុសមន បានទេ។






ជាពិសេសឈ្មួញធំៗដែលរកស៊ីនាំចូលទំនិញពីស្រុកយួន តាមច្រកបុសមន ស្រុករំដួល ខេត្តស្វាយរៀង គឺជាប្រភពចំណូលដ៏សំខាន់របស់លោក ភួង ណារិន្ទ ដែលកំពុងល្បីល្បាញខ្លាំងខាងពុករលួយ។










Previous Post Next Post