គេហទំព័រ សន្តិភាពពិត (www.santepheappit.com) មានអាសយដ្ឋានស្តិតនៅផ្ទះលេខ... តាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រៃហូលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅខេត្តកណ្ដាល ។ "សូមអរគុណ"
គេហទំព័រ សន្តិភាពពិត សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នា ។ សូមអរគុណ...!

ពិតជាហ៊ានមែន ! តើអ្នកណាជាម្ចាស់ទីតាំងការដ្ឋាន ដែលសាងសង់សំណង់រឹងរំលោភចូលទន្លេ ធ្វើជាកម្មសិទ្ធរបស់ខ្លួន ?



ខេត្តកណ្ដាល៖ ការដ្ឋានសាងសង់រឹងមួយកន្លែងដែលសង្ស័យមិនមានច្បាប់អនុញ្ញាត បានរំលោភចូលទៅចំណីទន្លេ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិ ព្រែកដូនហែម សង្កាតព្រែកអំពិល ក្រុងអរិយក្សត ខេត្តកណ្ដាល ។



យោងតាមរូបភាព ដែលអង្គភាពយើងទទួលបាន ដោយការដ្ឋានខាងលើហ៊ុំពទ្ធ័សាងសង់សំណង់រឹង រំលោភចូលទន្លេបានដោយរលូត មិនដឹង ថាមានច្បាប់មកពីខាងណា ដែលអនុញ្ញាត ឲ្យធ្វើរបងនិងសំណង់រឹងចូលចំណីទន្លេ ដែលជារបស់រដ្ឋ ដោយមិនមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធណា អើពើ បន្តិចសោះឡើយ ។




មហាជន និងអង្គការសង្គមស៊ីវិល រងចាំមើល ឯកឧត្តម គង់សោភ័ណ្ឌ  អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល លោក ចាន់ តារា អភិបាលនៃគណៈ អភិបាលក្រុងអរិយក្សត្រ លោក សុក កាន់ ណារិទ្ធ ប្រធានមន្ទីរដែនដីនគរមនីយកម្មនិងសំណង់ លោក កែវ ច័ន្ទរ៉ា ចៅសង្កាត់ព្រែកអំពិល មានវិធានការបែបណា ចំពោះម្ចាស់ទីតាំងខាងលើ ដែលហ៊ាន ធ្វើរបងហ៊ុមព័ទ្ធ និងសាងសង់សំណង់រឹង ដោយខុសច្បាប់ រំលោភចូលចំណីទន្លេ យ៉ាងគឃ្លើនបែបនេះ ។




ប្រហែលម្ចាស់សំណង់ខាងលើ មានលុយ មានអំណាច បុណ្យសក្តិ ទើបបានជាអជ្ញាធរក្នុងមូលដ្ឋាន មិនហ៊ានហាមឃាត់ទប់ស្កាត់ ឬក៏ ម្ចាស់ទីតាំងបិទមាត់អស់ហើយទេដឹង ។




ដោយម្ចាស់ទីតាំងខាងលើកំពុងនិងបំពានយ៉ាងធ្ងន់ធ្ងរ ពីអនុក្រឹត្យលេខ ៩៨ អនក្រ.ចុះថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៥ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងអាងទន្លេ ត្រង់ចំណុចជំពូក ៥ មាត្រា ៨



ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សូមអគុណ !








Previous Post Next Post