មណ្ឌលគិរី ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់គ្រាដែលពួកគេជិះម៉ូតូឌុបគ្នាយកលុយដែលទើបបើកបានវេរទៅឲ្យប្រពន្ធ ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៩ តុលា ម្សិលមិញ នៅចំណុចលើស្ពានអូរឆ្វាក តាមបណ្ដោយផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ១០១.១០២ សិ្ថតក្នុងភូមិពូហ្យាមឃុំសែនមនោរម្យ ស្រុកអូររំាង ខេត្តមណ្ឌលគិរី ។
ផ្អែកតាមនគរបាលមូលដ្ឋានថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះទី១-ស្រី ជីម ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ទី២- ឈ្មោះ ជុំ ភារម្យ ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខែ្មរ រស់នៅភូមិ ស្រុកជាមួយគ្នារ បួសធ្ងន់។ អ្នកទាំងពីរជាបុគ្គលិកបម្រើការនៅណូវ៉ារីសត ។
ប្រភពថា ពេលពួកគេបើកម៉ូតូមកដល់ចំណុចខាងលើក៏បានបុកជាមួយរថយន្តម៉ាកRX330 ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខកោះកុង2B8686 បេីកបរដោយឈ្មោះ ជឿន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិទី០៨ ឃុំអូរយេះ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ឈ្មោះនេះដែលគេស្គាល់ថា ជាភ្នាក់ងារ នៃបណ្ដាញឧក្រិដ្ឋកម្មព្រៃឈើ ហើយអំឡុងនោះគេបានបើករថយន្តដើម្បីមើលផ្លូវ ក្រែងមាន សមត្ថកិច្ច ក្នុងគម្រោងឆ្មក់នាំឈើចេញពីស្រុកកោះញែក ទំនងជាក្នុងស្ថានភាពស្រវឹងក៏បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍តែម្ដង ៕